ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវករណីក្មេងស្រីមួយរូប រស់នៅក្នុងភូមិស្វាយអាត់កណ្ដាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល រងរបួសជើងបាក់ត្រូវដាក់ដែករហូតមានដំបៅខ្ទុះគួរឲ្យអាណិតអាសូរ ថែមទាំងកើតនៅក្នុងគ្រួសារក្រីក្រ ដោយពេលនេះក្មេងស្រីកម្សត់កំពុងតែត្រូវការជំនួយ។

យ៉ាងណាមិញយោងតាមគណនីហ្វេសប៊ុក Vi Ri Ya បានឲ្យដឹងថាពេលនេះក្មេងស្រីខាងលើបានមកដល់មន្ទីរពេទ្យកុមារជាតិ និងកំពុងទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ ដោយប្រភពដដែលបានសរសេរររៀបរាប់ថា៖ “សូមអបអរសាទរ ពេលនេះប្អូនស្រី បានមកដល់មន្ទីរពេទ្យហើយ ឥឡូវប្អូនស្រីបានពិគ្រោះយោបល់ ទទួលបានការណែនាំ យកចិត្តទុក្ខដាក់ ពីសំណាក់លោកគ្រូពេទ្យ ចិត្តធម៍ ប្រកបដោយស្នាមញញឹម រួសរាយរាក់ទាក់ យ៉ាងកក់ក្តៅ ប្រកបដោយ សុជីវធម៍ និង វិជ្ជាជីវ និង បានលាងរបួស ដើម្បីបូមខ្ទុះ ជូនប្អូនស្រី រួចរាល់ហើយ សម្រាប់ដែកដែលជាប់ ជើង មិនទាន់ដល់ថ្ងៃកំណត់ ក្នុងការយកចេញឡើយ។ លោកគ្រូពេទ្យកំណត់ ថ្ងៃ ព្រហស្បតិ៍ មកជួបលោកគ្រូ ម្តងទៀតដើម្បីតាមដាន អាការះឆ្អឹង និង លាងបូមខ្ទុះនៅបរិវេនស្នាមដំបៅ”៕