កាលពីថ្មីៗនេះកំពូលតារាចម្រៀងស្រីសម្លេងឯក មាស សុខសោភា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងក្រោយពីនាងប្រកាសចេញទៅរស់នៅកាណាដាជាមួយគូស្នេហ៍ ដោយចាកចេញពីសិល្បៈមួយរយៈធំ។ ដំណឹងនេះបានធ្វើឲ្យប្រិយមិត្តអ្នកគាំទ្ររូបនាងហាក់មានទុក្ខក្រៀមក្រំជាខ្លាំងព្រោះតែតារាក្នុងដួងចិត្តបានផ្អាកចេញពីសិល្បៈ ដោយយើងពុំអាចស្តាប់ និងឃើញស្នាដៃចម្រៀងថ្មីៗរបស់គាត់នោះទេ តែក៏រីករាយនៅពេលដែលឃើញមនុស្សដែលយើងគាំទ្រមានសេចក្តីសុខ និងសុភមង្គលមានពេលវេលាសម្រាប់ជីវិត។

យ៉ាងណាមិញគ្រាន់តែទៅដល់ទឹកដីកាណាដាភ្លាម មាស សុខសោភា ក៏ចូលទស្សនាវត្តខ្មែរនៅទឹកដីកាណាដាភ្លាមតែម្តង ដើម្បីបែបន់សុំក្តីសុខ និងបង្ហាញពីបូជា គោរពសាសនាព្រះពុទ្ធជាខ្លាំង។ មហាជនជាច្រើនបានកោតសរសើររូបនាងដែលចេះប្រណិបត្តិព្រះ និងមិនភ្លេចប្រពៃណីសាសនា ទោះខ្លួនឃ្លាតទៅនៅស្រុកគេក៏ដោយ។ បើទោះបីជាខ្លួនឃ្លាតឆ្ងាយពីស្រុកកំណើតមួយរយៈក៏ពិតមែន ក៏កំពូលតារាចម្រៀងស្រីរូបនេះនៅមានស្នាដៃចម្រៀងជាច្រើនបទដែលពុំទាន់ចេញលក់នៅលើទីផ្សា ដូចនេះសូមរង់ចាំតាមដានទាំងអស់គ្នាណា!