ធ្លាប់តែញ៉ាំ តែមិនដែលដឹងសោះថាគេផលិតស្ករសបែបនេះ
Life Style April 30, 2019 Chan Sreyny

ស្ករស ជាប្រភេទគ្រឿងទេសម្យ៉ាងដែលមានរសជាតិផ្អែម ប្រើសម្រាប់ម្ហូបអាហារ ជាមួយនឹងភេសជ្ជៈផ្សេងៗ​ ដែលភាគច្រើនត្រូវបានផលិតចេញពីដំណាំអំពៅ ជាមួយនឹងសារធាតុផ្សំជាច្រើនទៀត។ យ៉ាងណាមិញស្ករសមានប្រភពដើមនៅក្នុងទ្វីបឥណ្ឌា និងអាស៊ីអាគ្នេយ៍ ដែលបន្តសាយភាយក្នុងការផលិតនៅតាមប្រទេសផ្សេងៗជាច្រើន ហើយនៅក្នុងឆ្នាំ ២០១៦ ទិន្នផលស្ករសសរុបក្នុងពិភពលោក មានរហូតដល់ពីរពាន់លានតោន។

ជាមួយគ្នានេះដែររោងចក្រមួយកន្លែងបានបង្ហាញពីរបៀបផលិតស្ករស ដោយឆ្លងកាត់ដំណាក់កាលជាច្រើន ជាពិសេសត្រូវឆ្លងកាត់ការពិសោធន៍ជាច្រើនលើក ច្រើនសារ ដោយប្រើប្រាស់ម៉ាស៊ីនទំនើបៗ ហើយទាមទារឲ្យមានបច្ចេកទេសខ្ពស់ផងដែរ ទម្រាំតែបានស្ករសដែលមានគុណភាពខ្ពស់និង ការផ្គត់ផ្គង់នៅលើទីផ្សារគ្រប់គ្រាន់តាមតម្រូវការ។ សូមទស្សនាវីដេអូនៅខាងក្រោម៖