មនុស្សទាំងអស់នៅក្នុងពិភពលោកកើតមក មានភាពខុសប្លែកគ្នាជាច្រើន មិនថារូបរាង មុខមាត់ ឬអត្តចរិត ប៉ុន្តែមានមនុស្សមួយចំនួនដែលកើតមកមានលក្ខណៈពិសេសដែលមនុស្សគ្រប់គ្នាមិនមាន ហើយអ្នកដែលមានលក្ខណៈពិសេសទាំងនោះមានត្រឹមតែ ២ ទៅ ៣ភាគរយប៉ុណ្ណោះក្នុងចំណោមយើងទាំងអស់គ្នា។ ដោយលក្ខណៈពិសេសដែលកម្រនឹងកើតមាននោះមានដូចជា៖

ទី១. ឆ្អឹងធំៗ ហើយក្រាស់៖ អ្នកវិទ្យាសាស្ត្របានរកឃើញការផ្លាស់ប្តូរហ្សែន ដែលបណ្តាលឱ្យមានជំងឺឆ្អឹង ដោយការសិក្សាលើហ្សែន LRP5។ ការផ្លាស់ប្ដូរនេះ ធ្វើឲ្យឆ្អឹងរបស់ពួកគេក្រាស់ ហើយរឹងមាំ ស្ទើរតែមិនអាចបំបែកបានខុសពីឆ្អឹងធម្មតា ស្ដាប់ទៅអ្នកអាចនឹងគិតថាអស្ចារ្យ តែនៅពេលមានបញ្ហាសន្លាកក្នុងវ័យចំណាស់ ឆ្អឹងប្រភេទនេះមិនអាចព្យាបាលបានទេ។

ទី២.​ឈាមមាស ៖ ឈាមមាសសំដៅទៅលើប្រភេទឈាមដែលមានអង់ស៊ីមល្អ លក្ខណៈពិសេសរបស់វាគឺឈាមប្រភេទនេះ​ ត្រូវទៅនឹងឈាមគ្រប់ប្រភេទនៅពេលដែលធ្វើការបរិច្ចាគ ឈាមប្រភេទនេះត្រូវបានរកឃើញនៅឆ្នាំ 1961 ហើយបច្ចុប្បន្នមានមនុស្សប្រហែល 40 នាក់តែប៉ុណ្ណោះ ដែលមានឈាមប្រភេទនេះ។

ទី៣.សរសៃពួរតូចនៅក្រោមកដៃ៖ ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា 16% នៃមនុស្សមិនមានសរសៃពួរតូចនេះទេ ដើម្បីដឹងថាអ្នកមានសរសៃនេះ អ្នកត្រូវបត់ម្រាមដៃមេ ទៅប៉ះជាមួយដៃកូន ប្រសិនបើអ្នកមិនមានសរសៃនេះទេមិនចាំបាច់ព្រួយបារម្ភទេព្រោះវាមិនប៉ពាល់ដល់សុខភាពឡើយ គ្រាន់តែជាលក្ខណៈពិសេសពីកំណើតតែប៉ុណ្ណោះ។

ទី៤. រន្ធតូចនៅលើត្រចៀក៖ អ្នកប្រាកដជាធ្លាប់បានឃើញហើយអ្នកដែលមាន រន្ធតូចនៅលើត្រចៀក​ មូលហេតុពិតដែលមានរន្ធនេះ គឺជាអាការៈរោគពងបែកភ្នែក ដែលកើតឡើងអំឡុងពេលការវិវត្តរបស់គភ៌ ដែលកើតមានប្រហែល 5% នៃមនុស្ស។

ទី៥.​កូឡេស្តេរ៉ុលមិនលូតលាស់៖ ចំនួននោះដែលញ៉ាំច្រើន ហើយមិនធាត់ មិនមានច្រើនទេ ដូចនេះហានិភ័យនៃការវិវត្តទៅជាជំងឺបេះដូង របស់ពួកគេត្រូវបានកាត់បន្ថយរហូតដល់ 90% ដោយសារតែ​ការវិវត្តន៍មិនគ្រប់គ្រាន់របស់គ្រាប់ហ្សែនម្យ៉ាងដែលគេហៅថា PCSK9 ។