កាលពីពេលថ្មីៗនេះ មានការចែកចាយមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីបុរសម្នាក់ ត្រូវបានចោរលួចចូលទៅក្នុងផ្ទះ ហើយធ្វើសកម្មភាពលួចទ្រព្យសម្បត្តិអស់ជាច្រើន ប៉ុន្តែអ្វីកាន់តែហួសចិត្តនោះគឺចោររូបនោះ បានតាមតេមករំខានរូបភាព និងតាមរំខានរឿនប្តូរ Password ថែមទៀត។ បើយោងតាមការបញ្ជាក់នៅលើបណ្តាញសង្គមរបស់ជនរងគ្រោះបានឲ្យដឹងថា៖

“ចោរពូកែIT ហើយក៏មិនធម្មតាដែរ យករបស់របរយើងហើយ តាមតេមករំខាន់យើងទៀត។ ប្រាប់សមត្ថកិច្ចហើយ តែ… Hmmm។ ខ្ញុំថាឈប់មាត់ឈប់កហើយ តែវាដូចជាសាហាវពេកហើយ គ្មានខ្លាចច្បាប់សោះ ប្រើiPad iPhoneដែលលួចយើងចេញពីទីតាំងដដែលៗតាំងពីថ្ងៃដែលបាត់ (21 មេសា​ 2019) និងតាមរំខាន់យើងរឿងប្តូរpasswordនេះ passwordនោះ ចឹងរស់នៅម៉េចសុខ? ជួយសែរឲ្យបានលឺដល់ថ្នាក់ដឹកនាំកំពូលៗផង។សង្ឃឹមលោកអាចជួយបានចុះ។ផ្ទះចោរនៅផ្លូវ១៤៦ ក្រោយប៉ុស្តិ៍ប៉ូលីសផ្សារដេប៉ូ២ ខណ្ឌទួលគោក។ ពីមុន ខ្ញុំគិតថាគាត់នៅក្មេង មិនចង់វែងឆ្ងាយទេ តែវាសាហាវជ្រុលពេកហើយ។”៕