រំភើបពេលឃើញបងៗកងកម្លាំងចំនួន២៧៥នាក់ ចុះជួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅឯខេត្តបន្ទាយមានជ័យ
សិល្បៈ May 2, 2019 SAM

កាលពីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ មានករណីខ្យល់កន្ត្រាក់ខ្លាំងនៅឯខេត្តបន្ទាយមានជ័យបណ្តាលឲ្យរងការខូចខាតផ្ទះជាច្រើនរបស់ប្រជាពលរដ្ឋ និងមានអ្នករងរបួសព្រមទាំងអ្នកស្លាប់ផងដែរ។ តាមរយៈប្រភពទំព័រ កងពលតូចថ្មើរជើងលេខ៥១ បានបង្ហោះឲ្យដឹង «ថ្ងៃទី១/៥/២០១៩ ស្រុកចំនួន៣ ស្រុកថ្មពួក៤៤ខ្នង ស្រុកអូរជ្រៅ៤៦ខ្នង និងស្រុកព្រះនេត្រព្រះ២ខ្នង ក្នុងខេត្តបន្ទាយមានជ័យ រងគ្រោះដោយខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ៩២ខ្នង ក្នុងនោះខូចធ្ងន់២៥ខ្នងសាលាឃុំ១ខ្នង សាលារៀន១ខ្នង និងរន្ទះបាញ់មនុស្សស្លាប់១នាក់»។

លោកវរសេនីយ៍ឯក​ សឹង្ហ​ ទុំ​ មេបញ្ជាការរង​ នាយសេនាធិការ​ កងពលតូច​ថ្មេីរជេីងលេខ៥១ ក៏បានបញ្ជូនកងកម្លាំងចំនួន២៧៥នាក់ ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះខ្យល់កន្ត្រាក់នេះយ៉ាងយកចិត្តទុកដាក់ ដែលធ្វើឲ្យមានការកោតសរសើរ និងទទួលបានការគាំទ្រពីសំណាក់មហាជនជាខ្លាំង៕