អន់ចិត្តនឹងអ្នកណា? ហេតុអ្វីសុខៗស្រាប់តែ សុគន្ធ និសា បង្ហោះសារមួយឃ្លាហាក់ក្រៀមក្រំខ្លាំងបែបនេះ
សិល្បៈ May 2, 2019 SAM

សុគន្ធ និសា កំពូលតារាចម្រៀងស្រីសម្លេងស្រទន់អាចច្រៀងបានទាំងបទបុរាណ សម័យ និងប្រពៃណី យ៉ាងពីរោះរណ្តំចិត្ត។ មួយរយៈក្រោយនេះគេសង្កេតឃើញថាអ្នកនាង សុគន្ធ និសា ហាក់មមាញឹកជាខ្លាំងជាមួយការងារ ដោយនាងត្រូវចេញថតសម្តែងតាមខនសឺត ថតបទចម្រៀងថ្មីៗ និងគ្រប់គ្រងជំនួញផ្ទាល់ខ្លួនផងដែរ។

ស្រាប់តែមុននេះបន្តិចអ្នកនាងបានបង្ហោះសារនៅលើបណ្តាញសង្គមហាក់ដូចជាអន់ចិត្តនឹងរឿងអ្វីមួយ ដោយនាងសរសេររៀបរាប់ថា «មានរឿងក្នុងចិត្តច្រេីនដែលចង់និយាយ​ តែអត់កំលាំងនិយាយទេ​ ទោះនិយាយអីក៏បានត្រឹមប៉ុណ្ណឹង​អ្នកមិនយល់គឺនៅតែមិនយល់​ តាមអ្វីដែលមេីលឃេីញចុះ​ ខ្ញុំអត់មានពេលរៀបរាប់ពីអារម្មណ៍របស់ខ្ញុំគ្រប់ពេលនោះទេ​ ញុំអត់ត្រូវការអោយមានគំនាបផ្លូវចិត្តទេ​ ខ្លួនឯងគឺយល់ខ្លួនឯងបានហេីយ»៕