ប្រពៃណាស់! ដួង វីរៈសិទ្ធ នឹងចំណាយពេល២ថ្ងៃពេញ និពន្ធបទចម្រៀងឲ្យ ប្អូន យឿន ពិសី ដើម្បីបំពេញបំណងដែលប្អូនចង់បានបទចម្រៀងផ្ទាល់ខ្លួន
សិល្បៈ May 2, 2019 sovann khmernote

ប្រិយមិត្តច្បាស់ជានៅចាំច្បាស់ថា កុមារា យឿន ពិសី ជាមនុស្សពិការ មានការតស៊ូនៅក្នុងជីវិត និងទទួលបានជ័យលាភី នៅក្នុងកម្មវិធី Cambodia Got talent រដូវកាលទី១ នៅក្នុងដើមឆ្នាំ២០១៥។ យ៉ាងណាមិញក្រោយពីបាត់មុខអស់រយៈពេលជាច្រើនឆ្នាំ កុមារា យឿន ពិសី បានបង្ហាញមុខជាថ្មីនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយមានការបង្កើតហ្វេសប៊ុកផេក បង្ហោះចម្រៀង cover និងបង្ហាញសមត្ថភាពផ្សេងៗ។

អ្វីដែលគួរឲ្យរំភើបនោះ យឿន ពិសី ក៏បានជួបជាមួយនឹងតារាចម្រៀងល្បីឈ្មោះលោក ដួង វីរៈសិទ្ធ ដោយប្អូនប្រុសចង់បានចម្រៀងថ្មីផ្ទាល់ខ្លួន។ ដើម្បីបំពេញបំណងរបស់ប្អូន យឿន ពិសី លោក ដួង វីរៈសិទ្ធ ក៏បានប្រកាសថាលោកនឹងចំណាយពេល២ថ្ងៃ និពន្ធបទចម្រៀងថ្មីឲ្យ យឿន ពិសី។ ដោយលោក ដួង វីរៈសិទ្ធិ បានសរសេររៀបរាប់ថា៖ “ប្អូន យឿន ពិសី ចង់មានបទចម្រៀងដែលជារបស់ខ្លួនឯងផ្ទាល់ថ្ងៃនេះបងនឹងបំពេញបំណងប្អូន បងនឹងចំណាយពេលវេលា២ថ្ងៃពេញ ដើម្បីនិពន្ធបទថ្មីនិងសម្រួលតន្ត្រីជូនប្អូនដោយក្តីស្រឡាញ់តស៊ូឡើងប្អូន”៕