ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថា ផលិតករសាកចិត្តលោក តាន់ គឹមសួរ បានប្រកាសនៅលើបណ្តាញសង្គម ដោយលោកចង់រៀបចំកម្មវិធីមួយដោយប្រមូលបងប្អូនចូលរួមកម្មវិធីដាំដើមឈើចំនួន១០ម៉ឺនដើមដើម្បីបរិស្ថាន។

យ៉ាងណាមិញមកទល់ពេលនេះ លោក តាន់ គឹមសួរ បានឲ្យដឹងថា មានបងប្អូនប្រជាពលរដ្ឋចំនួន ៤ខេត្ត បានចូលរួមក្នុងនោះមាន ខេត្តសៀមរាប, បាត់ដំបង, ឧត្តរមានជ័យ និងកំពង់ស្ពឺ។ ដោយ លោក តាន់ គឹមសួរបានសរសេររៀបរាប់នៅលើហ្វេសប៊ុកផេកយ៉ាងដូច្នេះថា​៖ “ឥលូវនេះពួកយើងរកបានអ្នករៀបចំដាំនិងថែរក្សាកូនឈើនៅ សៀមរាប ១ម៉ឺនដើម, បាត់ដំបង ១ម៉ឺនដើម, ឧត្តរមានជ័យ ១ម៉ឺនដើម, កំពង់ស្ពឺ ១ម៉ឺនដើម សរុបបាន ៤ម៉ឺនដើមហើយ។ ចុះបងប្អូននៅខេត្តក្រុងផ្សេងទៀតនឹងអាចចូលរួមបានទេដើម្បីព្យាបាលដំបៅផែនដីនេះ?”៕