ឈើគូស ត្រូវបានរកឃើញ និងប្រើប្រាស់ដំបូងគេបង្អស់ចាប់តាំងពីសតវត្សទី 5 មកម្ល៉េះនៅប្រទេសចិន តែត្រូវសម្រេចឲ្យផលិតដាក់លក់នៅលើទីផ្សារនៅក្នុងសតវត្សទី 19 ដោយលោក John Edvard ដែលជាម្ចាស់ឧស្សាហម្មដំបូងគេបង្អស់ដែលមានការចាប់អាមរម្មណ៍ក្នុងការផលិតឈើគូស។ លុះដល់រយៈពេលក្រោយៗមកផលិតផលមួយនេះត្រូវបានគេផលិត​ ហើយមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងនោលើទីផ្សារពិភពលោក។

ជាមួយគ្នានេះដែរឧស្សហកម្មផលិតឈើគូសមួយកន្លែងរបស់ប្រទេសថៃ បានប្រើប្រាស់សារធាតុ gelatin ជាតិម្សៅប៉ូតាស្យូម និងសារធាតុគីមីមួយចំនួនទៀតក្នុងការផលិត ដោយប្រើប្រាស់ម៉ាស៊ីនទំនើបៗ ផលិតដោយស្វ័យប្រវត្តិគ្រប់ដំណាក់កាលនីមួយៗ។ ជាពិសេសនៅក្នុងដំណាក់កាលវេចខ្ចប់ ដោយឈើគូស ២០០ ដើម ត្រូវបានបញ្ចូលទៅក្នុងប្រអប់ត្រឹមតែរយៈពេល ១ វិនាទីប៉ុណ្ណោះ។ តោះទៅទស្សនាវីដេអូនៅខាងក្រោមទាំងអស់គ្នា៖