មាន សូនីតា តារាសម្តែង និងម៉ូដែលស្រីដែលមានទេពកោសល្យខ្ពស់ និងបទពិសោធន៍ច្រើនឆ្នាំលើវិថីសិល្បៈ។ បងប្អូនភាគច្រើនស្គាល់គាត់ច្បាស់ថាជា រាជនីក្រម៉ា ដែលសម្បូរទៅដោយគំនិតច្នៃប្រឌិត ដោយបានយកក្រម៉ាខ្មែរមកច្នៃចេញជាម៉ូដសម្លៀកបំពាក់ច្រើនម៉ូដ ច្រើនស្តាយ ពេញនិយមសម្រាប់នារី និងបុរស។

ស្របពេលរដូវក្តៅស្អុះស្អាប់បែបនេះ សម្រាប់នារីៗមុខជាពិបាកមិនខានក្នុងការតុបតែងខ្លួន ជាពិសេសបើពាក់ខោអាវបែបក្រាស់ៗហ៊ុមជិតៗមុខជាអាចខ្យល់គមិនខាន។ តែបើអ្នកទាំងអស់គ្នាសាកមកប្តូរស្តាយតុបតែងខ្លួនតាមកញ្ញា មាន សូនីតា រាជនីក្រម៉ា ជាមួយឈុតច្នៃចេញពីក្រម៉ាខ្មែរសាច់ទន់ៗ ត្រជាក់វិញម្តងមើល ធានាតែម្តងថាទាំងស្អាត និងមើលទៅទាន់សម័យ។ តោះមកមើលការតុបតែងខ្លួនរបស់គាត់ទាំងអស់គ្នា!