ប្រិយមិត្តនៅចាំទេ អតីត Miss Global Cambodia 2017 គឺកញ្ញា​ យស ប៉ូលីណា ដែលត្រូវបានទទួលបានការគាំទ្រខ្លាំង និងជាប់ក្នុងចំណាត់ថ្នាក់ TOP10 នៅក្នុងការប្រកួត MISS GLOBAL 2017 ដែលបានប្រព្រឹត្តឡើងនៅទីក្រុងកោះពេជ្រ កម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្រោយពីបានបញ្ចប់ភារៈកិច្ចតំណាងកម្ពុជា កញ្ញា យស ប៉ូលីណា ក៏ត្រឡប់ទៅសហរដ្ឋអាមេរិកវិញហើយកញ្ញាក៏បានបាត់មុខអស់ពេលមួយរយៈធំ។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ អតីត Miss Global Cambodia 2017 ក៏បានត្រឡប់មកកម្ពុជា ចូលរួមក្នុង កម្មវិធីសម្រស់ឯក វាយណភណ្ឌ២០១៩ និងបានបង្ហាញភាពស្និទ្ធស្នាលខ្លាំងជាមួយនឹង កញ្ញា ហង្ស សុរិយ៉ាន់ ដែលជា Miss Global Cambodia 2018។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះសម្រស់របស់ កញ្ញា​ យស ប៉ូលីណា កាន់តែស្រស់ស្អាត និងភាពទាក់ទាញខ្លាំង។ គួរបញ្ជាក់ថា កញ្ញា​ យស ប៉ូលីណា ជាកូនកាត់ខ្មែរ-អាមេរិក សព្វថ្ងៃកំពុងរស់នៅក្នុងទីក្រុង សាន់ហ្វ្រាន់សុីស្កូ រដ្ឋ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក៕ រូបភាព៖ Maha Virak Make Up / Miss Global Cambodia