ក្រុមយុវជនសំរាម បានធ្វើជាគំរូល្អចំពោះសង្គមដោយបាននាំគ្នាប្រមូលសម្រាមចេញពីប្រឡាយលូទឹកស្អុយ ក្នុងតំបន់បឹងត្របែក។ ដោយសកម្មភាពនេះគឺត្រូវបានធ្វើឡើងអស់រយៈពេលច្រើនមកហើយ តែដោយការខ្វះភាពយល់ដឹងនៃការវេចខ្ចប់សម្រាម និងមានបងប្អូនមួយចំនួនបានបោះសម្រាមចូលផងនោះ ប្រឡាយលូស្អាតមិនបានប៉ុន្មានថ្ងៃផងនៅទីតាំងនោះក៏ប្រមូលផ្តុំសុទ្ធតែសម្រាមឡើងវិញ។ ដោយមានឆន្ទះចង់ឲ្យទីក្រុងស្អាត យុវជនទាំងនេះមិនចុះញ៉មឡើយពោលគឺនៅតែបន្តធ្វើនូវសកម្មភាពប្រមូលសម្រាមពីប្រឡាយលូ។

ជាក់ស្តែងណាស់យុវជនមួយក្រុមនេះក៏មានគម្រោងសម្រាប់ឆ្នាំ២០១៩ ទាក់ទងនឹងការផ្សព្វផ្សាយ និងសម្អាតនៅតាមសាធារណៈឲ្យបានទូលំទូលាយជាងនេះ ប៉ុន្តែខណៈដែលមានគម្រោងកាន់តែធំ លោក ដារ៉ាវីត ជាអ្នកដឹកនាំក្រុមយុវជនសំរាម ក៏បានសំណូមពរឲ្យមានការជួយគាំទ្រជាថវិកាផងដែរ។ ដោយលោកបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖

“គំរោងឆ្នាំ២០១៩ របស់ក្រុមយុវជនសំរាមដើម្បីកម្ពុជាស្អាត ពួកយើងបានជួលដីដើម្បីស្តុកសំភារៈ និង ការជួបប្រជុំគ្នា -ផលិតវីដេអូអប់រំខ្លីអំពីសំរាម -បង្កើតកម្មវិធីវែកញែកពីបញ្ហាកេរ្តិ៍ឈ្មោះប្រទេស -ប្រមូលសំរាមតាមទីសាធារណៈនានា -ធ្វើធុងសំរាមដើម្បីចែកជូនដោយឥតគិតថ្លៃ -ចុះពន្យល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងពីការទុកដាក់សំរាម។

ក្រុមយើងនឹងធ្វើវាឱ្យបានធំទូលាយជាងនេះ ប៉ុន្តែខ្ញុំមិនអាចឱ្យយុវជនយើងសុីអត់ សុីឃ្លាន ស្ងាត់ៗបែបនេះតទៅទៀតទេ។ សុំការចូលរួមចំណែកពីបងប្អូនជួយដោះស្រាយសំពាធហិរញ្ញវត្ថុពួកខ្ញុំផង! បងប្អូនដែលចង់ចូលរួមចំណែកជាថវិកាក្តី បាយទឹកនំចំណីក្តី សម្ភារៈក្តី ដើម្បីពង្រឹងស្មារតីយុវជនយើង និង បានធ្វើការងារក្នុងក្តីស្រមៃមួយនេះឱ្យបានជោគជ័យផង! ខ្ញុំដារ៉ាវីត និង ក្រុមសុំពលីធ្វើរឿងនេះសូមអរគុណដល់បងប្អូនជនរួមជាតិទាំងអស់គ្នា។ គណនីធនាគាABA: 000487357 (San Daravit) គណនីធនាគា ACELEDA: 34730053092616 លេខទូរសព្ទ័: 069 21 60 85 (smart) 1$ របស់លោកអ្នកនឹងធ្វើឱ្យកម្ពុជាយើងស្អាត”៕