កម្មវិធីប្រកួត MISS USA 2019 បានរកឃើញម្ចាស់មកុដហើយ ក្រោយពីចំរាញ់បេក្ខភាពបវកញ្ញាទាំង៥០រដ្ឋ។ បេក្ខភាពបវកញ្ញាមកពីរដ្ឋ North Carolina គឺកញ្ញា Cheslie Kryst មានអាយុ២៧ឆ្នាំ បានក្លាយជាជ័យលាភី MISS USA 2019 នាងត្រូវបានគ្រងមកុដដោយ អតីត Miss USA 2018 នាង Sarah Rose Summers។ MISS USA 2019 នាង Cheslie Kryst នឹងតំណាងឲ្យសហរដ្ឋអាមេរិក ចេញទៅប្រកួតកម្មវិធីប្រកួតសម្រស់ បវកញ្ញាចក្រវាល២០១៩ (Miss Universe 2019)។

ចំណែកឯបវកញ្ញាមកពីរដ្ឋNew Mexico នាង Alejandra Gonzalez ទទួលបានចំណាត់ថ្នាក់លេខ២ (1st runner-up) ខណៈដែលបវកញ្ញាមកពីរដ្ឋwhile Oklahoma កញ្ញា Triana Browne ទទួលបានចំណាត់ថ្នាក់លេខ៣ (2nd runner-up)។ គួររំលឹកថានាង Kryst ជាមេធាវី នាងទទួលបានសញ្ញាប័ត្របរិញ្ញាបត្រ និងអនុបណ្ឌិតផ្នែកច្បាប់ពីសកលវិទ្យាល័យ Wake Forest ៕

ប្រភព៖ Missosology