ហ៊ិន ចាន់នីរ័ត្ន ពិធីការិនី និងតារាសម្តែងស្រីល្បីឈ្មោះមានប្រជាប្រិយភាពខ្លាំងប្រចាំស្ថានីយ៍ប៉ុស្តិ៍ទូរទស្សន៍បាយ័ន។ តារាស្រីដែលប្រឡូកសិល្បៈអស់រយៈពេលជាង១០ឆ្នាំរូបនេះ ហាក់នៅតែអាចរក្សាកេរ្តិ៍ឈ្មោះបានយ៉ាងល្អនៅក្នុងរង្វង់សិល្បៈ ជាពិសេសគឺទាក់ទងនឹងរូបសម្ផស្សដែលហាក់ប្រែទៅជាស្រស់ស្អាតឡើងៗ ធ្វើឲ្យបុរសៗជ្រួលជ្រើម និងនារីៗលួចច្រណែន។

កាលពីថ្មីៗនេះ ហ៊ិន ចាន់នីរ័ត្ន ឆ្លៀតពេលទំនេរពីការងារ បានហោះឆ្លងសមុទ្រទៅលេងកោះម៉ាល់ឌីវ សម្រាកកម្សាន្តយ៉ាងសប្បាយរីករាយ។ តារាស្រីរូបនេះក៏បានបង្ហាញពីរូបភាពស្អាតៗ និងដំណើរកម្សាន្តក្នុងក្តីស្រម៉ៃដែលមនុស្សគ្រប់គ្នាប៉ងប្រាថ្នា ជាពិសេសតែម្តងគឺសម្រស់នៅលើកោះម៉ាល់ឌីវ ដែលស្រស់ស្អាតប្រៀបដូចជាឋានសួគ៌នៅក្នុងភពផែនដីអញ្ចឹងឯង៕