ជឿជាក់ថាបងប្អូនភាគច្រើនមុខជាស្គាល់ច្បាស់ឌីជេស្រីរូបស្រស់រាងស្អាតសិចស៊ី ឌីជេ សូដា ម្នាក់នេះជាក់ជាមិនខាន ជាពិសេសគឺបុរសៗដែលជាហ្វេនអ្នកគាំទ្ររបស់រូបនាង។ ឌីជេស្រីល្បីឈ្មោះប្រចាំប្រទេសកូរ៉េ រូបនេះបានធ្វើឲ្យមហាជនលង់ស្នេហ៍ និងឈ្លក់វង្វេងជាខ្លាំងជាមួយរូបសម្រស់ស្រស់ស្អាតគួរឲ្យស្រលាញ់ អមដោយរូបរាងដែលមានមន្តស្នេហ៍ដែលធ្វើឲ្យនារីៗច្រណែន។

ស្រាប់តែថ្មីៗនេះ ឌីជេ សូដា ត្រូវបានជនមិនស្គាល់មុខបង្ហោះរូបនាងកាលពីសម័យនៅរៀនក្នុងបណ្តាញសង្គម និងត្រូវបានគេយកមកចែករំលែក ប្រៀបធៀប ជាមួយនឹងរូបនាងនាពេលបច្ចុប្បន្នដែលខុសប្លែកគ្នាខ្លាំងរហូតមិនអាចចំណាំបាន។ ក្រោយពេលដែលបានឃើញថតមួយសន្លឹកនេះក៏ហាក់ទទួលបានដំណឹងខ្សឹបខ្សៀវភ្លាមពេញបណ្តាញសង្គម ដោយអ្នកខ្លះនិយាយថានាងប្រហែលជាស្រកគីឡូ និងផាត់មុខជំនួយ អ្នកខ្លះទៀតក៏យល់ថារូបនាងប្រាកដជាធ្វើការវះកាត់កែសម្ផស្សជាក់ជាមិនខាន៕ ប្រភព៖ Sanook