ទម្រង់ចិញ្ចើម ត្រូវបានគេចាត់ទុកថាជាផ្នែកមួយដ៏សំខាន់ក្នុងការជួយលើកតម្កើនសម្រស់របស់អ្នក ឲ្យរឹតតែមានភាពស្រស់ស្អាត ដោយសារតែមនុស្សខ្លះកើតមកមានទម្រង់ចិញ្ចើមស្អាត ស័ក្កសមជាមួយនឹងផ្ទៃមុខដោយមិនចាំបាច់តុបតែង។ លើសពីនេះទម្រង់របស់ចិញ្ចើមក៏អាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់យើងផងដែរ ដោយអ្នកអាចសាកល្បងតាមប្រៀបធៀបចំណុចខាងក្រោមេនេះបាន តើមួយណាត្រូវនឹងអ្នក៖

ទី១. ចិញ្ចើមធម្មតា៖ សម្រាប់អ្នកដែលមានរោមចិញ្ចើមមិនក្រាស់ ហើយមិនស្ដើង និងប្រវែងស្មើរគ្នា បានន័យថាអ្នកជាមនុស្សដែលស្លូតបូត ទៀងត្រង់ ស្រលាញ់ និងឲ្យតម្លៃទៅប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួន ជាជាងភាពសម័យជឿនលឿន។

ទី២. ចិញ្ចើមវែង៖ ប្រសិនបើអ្នកជាមនុស្សដែលមានរោមចិញ្ចើមបែបនេះ បង្ហាញថាអ្នកជាមនុស្សដែលរឹងមាំ ក្លាហានក្នុងការដោះស្រាយបញ្ហាបានដោយខ្លួនឯង មានទំនុកចិត្តលើខ្លួនឯងទប់ទល់នឹងភាពតានតឹង ដែលមិនងាយចុះចាញ់នឹងអ្វីដោយងាយៗឡើយ។

ទី៣. ចិញ្ចើមខ្លី៖ មនុស្សដែលមានរោមចិញ្ចើមខ្លី មានន័យថាអ្នកជាមនុស្សដែលហ្មត់ចត់ មានការយកចិត្តទុកដាក់ខ្ពស់ មិនងាយចុះចាញ់នឹងបញ្ហាដែលកើតមានចំពោះមុខ រួមទាំងឧបសគ្គដែលកើតមានក្នុងជីវិតផងដែរ។

ទី៤.ចិញ្ចើមក្រាស់៖ អ្នកដែលមានរោមចិញ្ចើមក្រាស់ ជាមនុស្សដែលមានសម្រស់ស្រស់ស្អាតពីធម្មជាតិ ពូកែ និងក្លាហាន មានទំនុកចិត្តខ្ពស់ និងជឿជាក់ខ្លាំងទៅលើសមត្ថភាពរបស់ខ្លួន ដែលជាហេតុធ្វើឲ្យមនុស្សប្រភេទអាចដោះស្រាយបញ្ហាបានយ៉ាងងាយ។​

ទី៥. ចិញ្ចើមស្ដើង៖ ប្រសិនបើអ្នកជាមនុស្សដែលមានរោមចិញ្ចើមស្ដើង មានន័យថាអ្នកជាមនុស្សដែលឈ្លាសវៃ មានភាពប៉ិនប្រសព្វក្នុងការចម្អិនអាហារ ចូលចិត្តជួយ និងមានការអាណិតអាសូរអ្នកដទៃផងដែរ។