កាលពីថ្មីៗនេះ តារាចម្រៀងនិងសម្តែងល្បីឈ្មោះប្រចាំប្រទេសថៃលោក Dome Pakorn Lum ជាមួយនឹងគូស្នេហ៍ Metal បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានបង្ហាញរូបភាពគូស្នេហ៍ក្នុងឈុតរៀបការយ៉ាងស្រស់ស្អាតស្រស់សង្ហាទាំងគូ។ ប្រហែលជាប៉ុន្មានខែមុន Metal ធ្លាប់ផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែតម្តងរួចមកហើយថា រូបនាង និងលោក Dome នឹងរៀបការជាមួយគ្នានៅក្នុងឆ្នាំនេះ ដោយអ្នកទាំងពីរបានព្រមព្រៀង និងត្រៀមខ្លួនរួចរាល់ហើយ។

ស្រាប់តែពេលនេះអ្នកទាំងពីរបានចូលថតគ្រងឈុតកូនកម្លោះក្រមុំជាមួយគ្នាឲ្យហាងលក់ឈុតរៀបការមួយដើម្បីថតឈុតរៀបការ ដែលបានធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រស្មានថាពួកគាត់កំពុង Pre-Wedding។ តែយ៉ាងណាមិញយើងអាចសន្មតបានថាដំណឹងនៃអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរច្បាស់ជាកៀកមកដល់ក្នុងពេលឆាប់ៗនេះមិនខាន៕ ប្រភព៖ TSonline