នៅទីបំផុត នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១០៩នេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញបញ្ជាឲ្យនាំខ្លួន ឈ្មោះ ដួង ណាគ្រី មុខរបរជាមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដែលជាជនបង្កដកកាំភ្លើងខ្លីបាញ់សំដីមកលើរថយន្តម៉ាក Range Rover ចំនួន៥គ្រាប់នៅក្បែរអធិការខណ្ឌច្បារអំពៅ ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថា ហេតុការណ៍បាញ់បោះនេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៦៣ ស្ថិតនៅចំណុចអធិការខណ្ឌច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បុរសជាជនរងគ្រោះមានឈ្មោះ ភូរិស្ស ស្តូរ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងប្រពន្ធឈ្មោះ តាំង សុខឡេង អាយុ៣១ឆ្នាំ ជាបុគ្គលិកបំរើការនៅណាហ្គាវើល ចំណែកជនបង្ក ឈ្មោះ ដួង ណាគ្រី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះលេខ៩៤៣ ផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ៕