នៅទីបំផុត មន្រ្តីនគរបាលឈ្មោះ ឌួង ណាគ្រី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដែលបាញ់ប៉ងសម្លាប់ជនរងគ្រោះ២នាក់ប្តីប្រពន្ធ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩។

ការនាំខ្លួនបញ្ជូនមកតុលាការនេះក្រោយពេលដែលនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញបញ្ជាឲ្យនាំខ្លួន ឌួង ណាគ្រី ទៅកាន់ព្រះរាជអាជ្ញា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕ រូបភាព៖ FreshNews