ក្រោយពីលោក ហេងឡុង បានចេញមុខក្នុងនាមជាសមាគមសិល្បករខ្មែរ ដោយលោកចង់ឲ្យមានការសម្របសម្រួលគ្នានូវជម្លោះរវាង G-devith និងអាចារ្យធំ ដោយលោកបានសង្កត់ធ្ងន់ថាប្រសិនបើសមាគមមិនអាចសម្របសម្រួលបានទេនោះ លោកនឹងជូនដំណឹងជាលាយលក្ខណ៍អក្សរ ស្នើសុំក្រុមប្រឹក្សាពិន័យនិងលើកសរសើររបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីជួយសម្របសម្រួលមុននឹងឈានទៅដល់ភាគីទាំងសងខាងចាត់វិធានការតាមផ្លូវច្បាប់។

យ៉ាងណាមិញក្រោយពីមានការបង្ហោះសារបែបនេះ ពីសំណាក់លោក ហេងឡុង តារាចម្រៀង ងួន ចាន់ដេវីត (G-devith) ក៏បានបង្ហាញនូវក្តីមិនសុខចិត្តដោយលោកបានសរសេរសារយ៉ាងដូច្នេះថា៖ “សូមអភ័យទោសបងប្រុស ខ្ញុំគ្រាន់តែជាអ្នកចម្រៀងក្រៅរង្វង់ម្នាក់ ហើយខ្ញុំបាទក៏មិនមានឈ្មោះក្រោមសមាគមសិល្បៈណាមួយដែរ ដូច្នោះហើយអ្វីដែលខ្ញុំចង់បាន គឺការដឹងពីកំហុសរបស់បុគ្គលដែលបានប្រព្រឹត្តខុសមកលើខ្ញុំដោយការជេរប្រមាថឪពុកម្តាយគ្រួសារ និង អ្នកគាំទ្ររបស់ខ្ញុំ ។ មហាជនដឹងលឺកំលាំងមហាសាលរបស់មហាជនបានពុះឡើងដោយភាពមិនសុខចិត្ត ដូច្នោះ សូមបុគ្គល អាចារធំ ចេញមុខសុំទោសជាសាធារណៈ និង សន្យាបញ្ឈប់ការប្រមាថ ចំពោះគ្រួសារខ្ញុំ និង អ្នកគាំទ្ររបស់ខ្ញុំ ខ្ញុំនឹងឈរជាជំហរនេះដើម្បីគ្រួសារខ្ញុំ និង អ្នកគាំទ្ររបស់ខ្ញុំ ។ ហេតុអ្វី? មិនមានអារម្មណ៍ថាអយុត្តិធម៌បន្តិចទេឬ? ខ្ញុំដែលទៅជេរដៀលគ្រួសារបុគ្គលអាចារ្យធំទេ? ហេតុអ្វីគេជេរខ្ញុំ អ្នកគាំទ្រខ្ញុំ និង ឪពុកម្តាយខ្ញុំ កន្លងមក៣ឆ្នាំ នេះបាន ហើយលទ្ធផលចុងក្រោយត្រូវសម្រួលដោយរួចខ្លួន មិនទទួលកំហុសសោះ ? ហេតុអ្វីបីឆ្នាំកន្លងមកនេះ ធ្វើមិនខ្វល់មិនរវល់? ដល់ខ្ញុំដល់ក ខ្ញុំគ្រាន់តប និង បងស្រាយ ហេតុអ្វីក៏ស្ទុះ គ្រប់គ្នាបែបនេះ ? ខ្ញុំត្រូវការយុត្តិធម៌ និង ភាពសុក្រឹត្តបំផុត JusticeForDITWAY យុត្តិធម៌សម្រាប់DITWAY”៕