មួយគូនេះផ្អែមល្ហែមមិនក្រែងចិត្តអ្នកណាតែម្តង! សួស វីហ្សា ធ្វើឲ្យ ថមមី រំភើបចិត្តខ្លាំងក្រោយពីបានរួមគំនិតគ្នាជាមួយប៉ាម៉ាក់លោករៀបចំខួបពញាក់អារម្មណ៍
សិល្បៈ May 4, 2019 SAM

កាលពីថ្មីៗនេះរឿងរ៉ាវស្នេហារបស់តារាសម្តែងប្រុសលោក ថមមី ជាមួយនិងអ្នកចម្រៀងស្រីកញ្ញា សួស វីហ្សា បានធ្វើឲ្យបងប្អូនមហាជនភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសគឺពេលដែលលោកថមមី លុតជង្គង់សុំ សួស វីហ្សា រៀបការកណ្តាលហ្វូងមនុស្ស ដែលធ្វើឲ្យគ្រប់គ្នារំភើបចិត្តជាខ្លាំង។ ក្រោយពីបើកចំហទំនាក់ទំនងស្នេហាជាមួយគ្នាតារាប្រុសស្រីមួយគូនេះហាក់បង្ហាញភាពល្អូកល្អើនស្និទ្ធស្នាលហាក់មិនក្រែងចិត្តនរណាម្នាក់នោះឡើយ។

មុននេះបន្តិចកញ្ញា សួស វីហ្សា ក៏បានធ្វើខួបពញាក់អារម្មណ៍លោក ថមមី ផងដែរ។ តាមរយៈសារដែលលោកបង្ហោះនៅលើបណ្តាញសង្គមថា «សូមអរគុណដល់មីងម៉ាប់ សួស វីហ្សា និងប៉ាម៉ាក់បងប្អូនទាំងអស់គ្នាដែលបានស៊ុបប្រាយខ្ញុំមុនថ្ងៃកំណើត ការពិតថ្ងៃកំណើតពិតគឺថ្ងៃទី០៥ ០៥ ២០១៩។ សូមជូនពរអោយខ្លួនខ្ញុំ និងក្រុមគ្រួសារទាំងអស់គ្នាជាពិសេសអ្នកមានគុណធំរបស់កូន ទទួលបានសេចក្តីសុខសប្បាយជោគជ័យគ្រប់ភារកិច្ចការងាររកស៊ីមានបាន និងមានសុខភាពល្អគ្រប់ៗគ្នា»៕