យើងសង្កេតឃើញករណីចោរកម្មតែងតែកើតមានជាញឹកញាប់ ជាពិសេសឆក់ ប្លន់ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភជាខ្លាំងពីទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ខ្លួន។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះមានវីដេអូចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវសកម្មភាពក្រុមចោរឆក់មានបក្ខពួក២នាក់ ត្រូវបានអ្នកធ្វើដំណើរជិះរថយន្ត និងម៉ូតូដេញតាម ព្រមទាំងកាកជាប់ ក្របួចចោរបានម្នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៩និង៥៥នាទី ដោយពុំទាន់មានព័ត៌មានណាមួយបញ្ជាក់ថាក្រុមចោរមួយនេះបានឆក់ទ្រព្យសម្បត្តិអ្វីពីជនរងគ្រោះឡើយ។ ក្នុងនោះយោងតាមវីដេអូដែលបានបង្ហោះបង្ហាញនូវសកម្មភាពគេសង្កេតឃើញ ក្នុងចំណោមចោរ២នាក់ ម្នាក់ដែលជាអ្នកបើកម៉ូតូបានរត់បាត់ស្រមោល ទុកចោលគ្នីគ្នាម្នាក់ទៀតឲ្យនៅកន្លែងជាមួយនឹងម៉ូតូស្កុបពីដែលបានធ្វើសកម្មភាពឆក់៕ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖