ជិតដល់ថ្ងៃទៅបួស នាយតាក់ស៊ី បែរជាធ្វើឲ្យនាង ភីម ជាភរិយា ព្រួយបារម្ភខ្វល់ខ្វាយខ្លាំង ដោយធ្លាក់ខ្លួនឈឺសម្រាកមន្ទីរពេទ្យ
សិល្បៈ May 4, 2019 SAM

កាលពីប៉ុន្មានសប្តាហ៍កន្លងទៅមុននេះនាយ តាក់ស៊ី បានធ្វើឲ្យផ្អើលអស់បងប្អូនមហាជនដោយបានប្រកាសថាខ្លួននឹងលាឈប់ពីសិល្បៈទៅបួស ចាកចោលប្រពន្ធកូនសង្វាតយកធម៌ព្រះជាផ្លូវមុខ។ រឿងរ៉ាវនេះបានបង្កការភ្ញាក់ផ្អើល និងទទួលបានចំណាប់អារម្មណ៍ជាខ្លាំងដោយបងប្អូនភាគច្រើនគឺព្រួយបារម្ភពីសុខទុក្ខនាង ភីម ដែលជាភរិយាតែម្តង។

ស្រាប់តែមុននេះបន្តិចនាង ភីម បានបង្ហោះរូបជាមួយសារយ៉ាងក្រៀមក្រំថា «ស្ថានភាពបែបនេះហើយ ដែលធ្វើអោយចិត្តខ្ញុំមិនស្ងប់ពេលដែលយើងទាំងពីរនាក់នៅឆ្ងាយពីគ្នា»។ គេសង្កេតឃើញថាមានការព្រួយបារម្ភជាខ្លាំងពីសំណាក់មហាជន ជាពិសេសគឺភរិយារបស់នាយ តាក់ស៊ី នាង ភីម ផ្ទាល់តែម្តង ដោយជិតដល់ពេលដែលលោកត្រូវទៅបួសហើយ ស្រាប់តែធ្លាក់ខ្លួនឈឺធ្ងន់សម្រាកមន្ទីរពេទ្យបែបនេះទៅវិញ៕