មរណៈភាពរបស់តារាចម្រៀង ខេមរៈ​ ស្រីពៅ បានធ្វើអោយមហាជនក៏ដូចជាអ្នកសិល្បៈជាច្រើនមានការរន្ធត់ចិត្ត និងសង្វែកយ៉ាងខ្លាំង ចំពោះការបាត់បង់តារាដែលមានសមត្ថភាព និងទាំងមានវ័យនៅក្មេងបែបនេះ។ យ៉ាងណានៅថ្ងៃនេះក៏ជាថ្ងៃប្រារព្ធពិធីបុណ្យខួប ១០០ថ្ងៃ ឧទ្ទិសកុសលជូនសព កញ្ញា ខេមរៈ ស្រីពៅ ដែលធ្វើឡើងវេលាម៉ោង៣រសៀល នៅថ្ងៃទី០៤​ ខែឧសភានេះ នៅភូមិតាម៉ូត ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ដោយលោក ខេមៈ ភារុណ បានបង្ហោះរូបភាពព្រមទាំងសរសេរសារយ៉ាងដូចេ្នះថា៖ “ថ្ងៃនេះជាថ្ងៃបុណ្យគម្រប់ខួប ១០០ថ្ងៃរបស់ប្អូនស្រីខ្ញុំ សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធរបស់ប្អូនស្រីបានដល់ឋានបរម សុខកុំបីឃ្លៀងឃ្លាតឡើយ”។គួរបញ្ជាក់ម្តងទៀតថា កញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណៈភាពក្នុងអាយុ២៨ឆ្នាំ កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩ នៅក្នុងមន្ទីពេទ្យ នៃប្រទេសឥណ្ឌា ដោយជំងឺសួតនិងក្រលៀន ហើយសពក៏បានបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញ និងធ្វើបុណ្យតាមប្រពៃណី៕