កម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក X Factor Cambodia បានមកដល់វគ្គជម្រុះដំបូងទីតាំង ចុងក្រោយហើយបន្ទាប់ពីបានជម្រើសតាមទីរួមខេត្តនាៗជាច្រើនកន្លងមក ហើយទីតាំងចុងក្រោយ សម្រាប់ផ្តល់ឱកាសដល់បងប្អូនដែលមានក្ដីសុបិន មានសំឡេង មានសមត្ថភាព នៅគ្រប់បណ្ដារ ខេត្តក្រុងទាំងអស់អាចមកប្រលងនៅទីតាំងចុងក្រោយនេះបានដើម្បីសំរេចក្ដីសុបិនរបស់អ្នក។

ពេលនេះក្រុមការងារ X Factor Cambodia បានចុះត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញបេសកម្ម ដ៏អាស្ចារ្យមួយនេះក្នុងការទទួលរាល់បេក្ខជនដែលមានបំណងចូលរួមប្រកួតប្រជែងឲ្យបានល្អបំផុត។ ការប្រលងជម្រុះវគ្គដំបូងនៅថ្ងៃស្អែកនេះ គឺថ្ងៃទី5 ខែឧសភា ឆ្នាំ2019 នៅផ្សារទំនើប AEON MALL SEN SOK CITY ចាប់ពីម៉ោង 8 ព្រឹកតទៅ ហើយបងប្អូនដែលមិនទាន់មានពាក្យសុំចូលរួមប្រលង ក៏អាចទិញពាក្យនៅកន្លែងនោះផ្ទាល់បានផងដែរ។ រឹតតែពិសេសនោះគឺសម្រាប់រាត្រីថ្ងៃទី4 ខែឧសភា ឆ្នាំ2019 គឺថ្ងៃនេះផ្ទាល់តែម្តងនឹងមានការប្រគុំតន្រ្តី X Tour Concert នៅស្ទូឌីយោហង្សមាសក្នុងផ្សារទំនើប AEON MALL SEN SOK CITY ជាន់ទី2 ដែលមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗជាពិសេសគឺវត្តមានគណកម្មការរបស់កម្មវិធី X Factor Cambodia ទាំង4 ផងដែរ។ កុំភ្លេចណា! ត្រៀមខ្លួន ត្រៀមសមត្ថភាព ហើយមកចាប់យកក្ដីសុបិនមួយនេះឲ្យបាន!!