កម្មវិធីកំពូលសំណើចមិនចេះរីងស្ងួតកំពុងល្បី I Can See Your Voice Cambodia កំពុងតែបម្រើ អារម្មណ៍ទស្សនិកជនជារៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង 6 ដល់ម៉ោង 8 យប់ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTVកំពូលអ្នកវិភាគទាំង 5 ក្នុងសប្តាហ៍ថ្មីនេះគឺមានគ្រប់វសជាតិតែម្តងទាំងជើងចាស់ជើងថ្មីមានដូចជា លោក ហម ឆរ៉ា យាយយ៉យ សូដានីតា នាយខ្ជឹប និងចែសេះម៉ាដូណា ផងដែរ។ ហើយកាន់តែពិសេស ក៏លេចឮមកថាតារាចម្រៀងកិត្តយសសប្តាហ៍ថ្មីនេះគឺជាម្ចាស់ពានលំដាប់ថ្នាក់ពិភពលោកផង។

ចាំអ៊ុតមើលទាំងអស់គ្នាថាតើគឺជាអ្នកណា? រង់ចាំទស្សនា I Can See Your Voice Cambodia សប្តាហ៍ទី13 ល្ងាចនេះម៉ោង 6 ដល់ម៉ោង 8 យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV