ខ្សែភាពយន្តភាគបុរាណខ្មែរដែលកំពុងសម្ងំប្រមូលការគាំទ្រពីទស្សនិកជនទូទាំងប្រទេសរឿង កូនពស់កេងកង ដែលមានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 8 យប់នៅលើ កញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងម៉ោង 12 ថ្ងៃត្រង់នៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស HDTV។ មកដល់ភាគទី73 ដែលទើបចាក់ផ្សាយថ្មីៗនេះសាច់រឿងកាន់តែជក់ចិត្តកាន់តែកម្សត់កាន់តែរំលងភាគ មិនបាន ជាក់ស្តែងឈុតមួយដ៏កម្សត់នៅពេលដែលអ្នកប្រុសពេជ្រ សម្តែងដោយលោក ឈឹម សក្កដា ត្រូវបានស្លាប់ដោយមានការយំសោកស្ទើរខ្សោះខ្លួនរបស់ឱពុកម្តាយដែលសម្តែងដោយលោក ម៉េង ប៊ុនឡូ និងកញ្ញា ទឹម រដ្ឋា។

ថ្វីត្បិតនេះជាខ្សែភាពយន្តភាគបុរាណដំបូងរបស់ ទឹម រដ្ឋា តែកញ្ញាពិតជា សម្តែងបានយ៉ាងល្អឥតខ្ចោះជាពិសេសគឺឈុតចុងក្រោយនេះតែម្តង ទឹកមុខឈឺចាប់ដែលបាត់បង់កូន ទាំងទឹកភ្នែក ទឹកទឹកសំបោរ ហូរមកជន់ជោរ ដូចជាជីវិតពិតគ្មានឆ្គងតែម្តង។ គួរបញ្ជាក់ផងដែរថាក្នុងឈុតនេះកញ្ញា ទឹម រដ្ឋា ដែលសម្តែងជាតួជំទាវ និមល ក៏បានស្លាប់តាមកូន ប្រុសផងដែរដែរនេះបង្ហាញថាវាប្រហែលគឺជាឈុតចុងក្រោយហើយសម្រាប់វត្តមានរបស់នាងនៅក្នុង រឿងភាគបុរាណខ្មែរដ៏ល្បីមួយនេះ។ កុំបង្អង់យូរមកទស្សនាឈុតខាងក្រោមទាំងអស់គ្នា៖