មរណៈភាពរបស់តារាចម្រៀង ខេមរៈ​ ស្រីពៅ ដែលជាប្អូនស្រីបង្កើតរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានធ្វើអោយមហាជនក៏ដូចជាអ្នកសិល្បៈជាច្រើនមានការរន្ធត់ចិត្ត និងសង្វែកយ៉ាងខ្លាំង ចំពោះការបាត់បង់សមាជិកគ្រួសាររបស់លោក ខេរមៈ សិរីមន្ត។

យ៉ាងណាមិញនៅក្នុងថ្ងៃបុណ្យគម្រប់ខួប១០០ថ្ងៃ ដែលធ្វើឡើងនៅឯខេត្តកំពង់ចាម នឹងចាប់ផ្តើមនៅវេលាម៉ោង ៣រសៀល លោក ខេមរៈ ភារុណ បានបង្ហោះរូបភាពមានការរៀបចំរោងបុណ្យ និងផ្កាភ្ញី ភ្លេងពិណពាទ្យ ជាដើម ដោយលោកបានសរសេរសារយ៉ាងខ្លីថា៖ “នេះជាទិដ្ឋភាពពិធីបុណ្យ១០០ថ្ងៃរបស់ប្អូនស្រីខ្ញុំ”។ គួរបញ្ជាក់ថាថ្ងៃប្រារព្ធពិធីបុណ្យខួប ១០០ថ្ងៃ ឧទ្ទិសកុសលជូនសព កញ្ញា ខេមរៈ ស្រីពៅ នឹងធ្វើឡើងវេលាម៉ោង៣រសៀល នៅថ្ងៃទី០៤​ ខែឧសភានេះ នៅភូមិតាម៉ូត ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម៕