តោះ! មកមើលពីរបៀបក្នុងការផលិត Highlighter ដោយម៉ាស៊ីនទំនើបៗ ដែលអ្នកអាចនឹងមិនធ្លាប់បានឃើញពីមុនមក
Life Style May 4, 2019 Chan Sreyny

ប៊ិចពណ៌ ដែលភាគច្រើនត្រូវបានគេហៅថា Highlighter ដែលមានពណ៌ស្រស់ៗ និងដិតខ្លាំង សម្រាប់គូសចំណាំ ឬ​កត់សម្កាល់ចំណុចអ្វីមួយ ត្រូវបានរកឃើញនៅទសវត្សឆ្នាំ ១៩៦០ ហើយនៅក្នុងឆ្នាំ ១៩៦៣ លោកបណ្ឌិត Frank Honn បានបង្កើត Highlighter ដើមដំបូងគេបង្អស់ ដែលត្រូវទទួលបានការផលិតពីក្រុមហ៊ុន Carter ។

បច្ចុប្បន្ន Highlighter មានច្រើនពណ៌ ច្រើនប្រភេទ ត្រូវបានផលិតចេញពីបន្ទះប្លាស្ទិក ដែលយកទៅរំលាយធ្វើជាសំបក ហើយត្រូវប្រើសារធាតុពណ៌ផ្សេងៗជាច្រើនប្រភេទ ដែលជាប្រភេទទឹកថ្នាំប្រើនៅក្នុងប៊ិចគំនូរជីវចល។ នៅពេលដែល Highlighter បានផលិតរួចរាល់ ហើយ គេយក Highlighter ទៅធ្វើតេស្តសាកល្បងដោយគូសជារង្វង់ 700 ទៅ 1000​ ដង ដើម្បីប្រាកដថាវាផលិតបានត្រឹមត្រូវ និងមានគុណភាពល្អ។ តើទៅទស្សនាវីដេអូទាំងអស់គ្នា៖