ប្រិយមិត្តច្បាស់ជាចាំច្បាស់កូនកាត់ខ្មែរអាមេរិក Autumn Allen ដែលមានភាពល្បីល្បាញនៅកម្ពុជា ដោយកុមារីរូបនេះធ្លាប់បានឡើងឆាកតន្ត្រីបង្ហាញសមត្ថភាពនៅក្នុងចម្រៀងជាភាសាខ្មែរ។ ក្រោយពីបាត់មុខនៅលើកញ្ចក់ទូរទស្សន៍នៅកម្ពុជា កាលពីឆ្នាំ២០១៧តារាចម្រៀងរូបនេះក៏បានបញ្ចេញចម្រៀងផ្ទាល់ខ្លួនចំនួន ២បទ ជាភាសាអង់គ្លេស គឺបទ “Beautiful Scar” និង “Somewhere in Paradise” បន្ទាប់មកក៏បានស្ងប់ស្ងាត់អស់រយៈពេលជាយូរ។

យ៉ាងណាមិញថ្មីៗនេះមានការភ្ញាក់ផ្អើលដោយ Autumn Allen បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញនូវសកម្មភាពថត MV បទចម្រៀងថ្មី ដែលមានចំណងជើង “You Can Be (Whatever You Want To Be)។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺក្នុងវ័យ១៩ឆ្នាំ Autumn Allen មានរូបរាង និងមុខមាត់កាន់តែស្រស់ស្អាត ប្លែកខ្លាំងតែម្តង។គួររំលឹកថា Autumn Allen មានឪពុកជាជនជាតិខ្មែរ ម្តាយជាជនជាតិអាមេរិក ត្រូវបានមហាជនស្គាល់តាមរយៈការ cover បទចម្រៀងជាភាសាខ្មែរ៕