កាលពីថ្មីៗនេះរឿងរ៉ាវរបស់ស្ត្រីម្នាក់ទើបសម្រាលកូនភ្លោះ សុខចិត្តសុំទានគេដើម្បីចិញ្ចឹមក្រពះទាំងសរសៃខ្ចីបានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងអាណិតជាខ្លាំង។ មុននេះបន្តិចស្រីស្អាតម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Chor Sa Koa II ក៏បានបង្ហោះសារជាមួយរូបភាពនៃសម្ភារៈមួយចំនួនដើម្បីផ្តល់ជូននាងក្នុងនាមជាម្តាយដូចគ្នា។

ដោយនាងបានសរសេររៀបរាប់ថា «ខ្ញុំក៏ជាម្តាយគេដែរ ខ្ញុំយល់ច្បាស់ណាស់ទឹកចិត្តនៃក្តីស្រលាញ់ ម្តាយចំពោះកូន ពុំមានអ្វីមកវាស់បានឡើយ។ ប្អូនស្រី កើតបានកូនភ្លោះពីរ មិនដាច់ចិត្តអោយគេចិញ្ចឹមទេ សុខចិត្ត សុំទានគេដើម្បីបានលុយ មកចិញ្ចឹមកូន។ គួរអោយសសើរណាស់ ប្អូនស្រី ចេះតស៊ូ ប្រឹងប្រែង រស់នៅដើម្បីកូនទាំងពី នាងសសៃខ្ចី ប្តីមិនដឹងទៅដល់ណា រស់ជាតិជីវិតឈឺចាប់ អត់លុយ កូនភ្លោះទៀត ….ហុឺ.. អាណិត។ លោកប្រុសដែលជាស្វាមីរបស់នាង មេត្តាមករកនាងជួយនាងផង នាងកំពុងតែជួបការលំបាកខ្លាំងណាស់ ទុក្ខធំ ធ្ងន់ណាស់សម្រាប់នាង។

លោកចេះបង្កអោយមានកំណើតកូនមកហើយ លោកមិនគួរដើរចោលនាង និងកូនទេ! កូនលោកមានសាច់ឈាមជារបស់លោក លោកគួរតែមករកកូន។ បើឃើញគេបង្ហោះរូបភរិយា និងកូនលោក លោកឆាប់មកថែរក្សាប្រពន្ធ និងកូនទៅវេទនាណាស់។ បងសូមជូនពរប្អូនស្រី និងកូនៗ អោយឆ្លងផុត ទុក្ខវេទនានេះ។ បងមានរបស់របរខ្លះ និងថវិកាខ្លះ ជួយប្អូន និងកូន បន្តិចបន្តួច រួចបានមួយគ្រា ជួយមនុស្សក្នុងគ្រាមានទុក្ខលំបាក បានបុណ្យណាស់។ លេខទូរស័ព្វប្អូនស្រីកាន់ផ្ទាល់ ០៦៦ ៥៣ ៥១ ៣១ បើបងប្អូន មានសណ្តានចិត្តមេត្តាជួយគ្នា ជួយតាមរយៈលេខ ខាងលើ ស្អែកនាងមកខេត្ត កំពង់ចាមហើយ»៕