កម្មវិធី I Can See Your Voice Cambodia សប្ដាហ៍នេះ ជាសប្ដាហ៍ទី១៣ ហើយ ដែលតែងតែពាំនាំនូវភាពសប្បាយរីករាយ និងសំណើចសើចក្អាកក្អាយ ដល់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន ជាមួយវត្តមានកំពូលអ្នកវិភាគ ទាំងប្រាំរូបដែលមកវែកញែកពិភាក្សាគ្នាដូចជា នាយខ្ជឹប អ្នកមីងយ៉យ សូដានីតា តារាសម្ដែងជើងចាស់ដ៏សង្ហា លោក ហម ឆរ៉ា និងតារាកំប្លែង ម៉ាដូណា ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះគឺ វត្តមានរបស់តារាចម្រៀងសំនៀងផ្អែម លោក នី រតនា​ ផងដែរ។

ដោយឡែកនៅក្នុងវគ្គនេះតារាកិត្តិយស ព្រមជាមួយកំពូលអ្នកវិភាគ ធ្វើការទស្សន៍ទាយខុសដាច់ផ្ងារ ទាំងអស់គ្នាតែម្ដង លើកលែងតែនាយ ខ្ជឹប ប៉ុណ្ណោះ​ ដែលទស្សន៍ទាយត្រូវ តារាចម្រៀងលាក់សម្លេងច្រៀងបានយ៉ាងពីរោះ ដោយគ្រាន់តែបង្ហើបសំនៀងមួយឃ្លាមក ធ្វើឲ្យនី រតនា ទន់ ដួល ទៅលើពិធីករ និងមានការសោកស្ដាយយ៉ាងខ្លាំង។ ចង់ដឹងកាន់តែច្បាស់ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖