បងប្អូនភាគច្រើនមុខជាធ្លាប់បានឃើញឈ្មោះអ្នកដឹកនាំសម្តែងរូបនេះនៅក្នុង MV បទល្បីៗជាច្រើនរប់សផលិតកម្មថោនជាក់ជាមិនខាន។ លោក ប៊ុន រតនាសេម គឺជាអ្នកដឹកនាំល្បីឈ្មោះមួយរូបប្រចាំផលិតកម្មថោន ដែលមានស្នាដៃខ្ពស់ និងបទពិសោធន៍យូរឆ្នាំ។ គិតមកទល់ពេលអស់រយៈពេលជាង១០ឆ្នាំមកហើយ ដោយអ្នកដឹកនាំរូបនេះបានឈានជើងចូលខ្លួនក្នុងរង្វង់សិល្បៈ។ ស្នាដៃដែលនាំឲ្យលោកត្រូវបានគេទទួលស្គាល់ខ្លាំងនោះគឺមានដូចជាបទ “អស់ឱកាស”, “ហេតុអ្វីឲ្យបងស្គាល់អូន”, “ពេលនេះម៉ោងនេះខ្ញុំកំពុងខូចចិត្តជាទម្ងន់” និងបទល្បីៗជាច្រើនទៀត។

ពេលនេះលោក ប៊ុន រតនាសេម បានដឹកដៃគូស្នេហ៍ស្រស់ស្អាតរបស់ខ្លួនចូលរោងការហើយ កាលពីរាត្រីថ្ងៃទី៥ ខែឧសភាម្សិលមិញនេះ។ ដោយពិធីមង្គលការរបស់លោកត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើននាក់ ក្នុងនោះក៏មានតារាចម្រៀង និងសម្តែងល្បីៗឈ្មោះផងដែរ។ គេក៏សង្កេតឃើញថាមានការជូនពរពីសំណាក់មហាជនជាច្រើននៅក្នុងបណ្តាញសង្គមដល់គូស្វាមីភរិយាថ្មីឲ្យស្រលាញ់គ្នាដល់ចាស់កោងខ្នង៕