ថ្មីៗនេះមានវីដេអូចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវសកម្មភាពបងប្អូនប្រជាពលរដ្ឋ ដែលជាយុវជន យុវតី បានបើកបរបញ្ច្រាសផ្លូវ ហើយក៏ត្រូវបានប៉ូលីសថត និងសុំឲ្យយុវតីរូបនោះជិះម៉ូតូបកក្រោយវិញ តែយុវតីរូបនោះមិនព្រម និងតវ៉ាជាមួយនឹងសមត្ថកិច្ច។ ដោយវីដេអូនោះមានការចែករំលែក ព្រមទាំងមានការលើកឡើងពីអ្នកលេងបណ្តាញសង្គម ដោយមិនពេញចិត្តចំពោះសកម្មភាពរបស់យុវតីខាងលើដែលមិនគោរពច្បាប់ចរាចរណ៍។

យ៉ាងណាមិញលោក K01 ក៏បានបញ្ចេញវីដេអូនិយាយចំពោះបញ្ហាដែលកើតមាននេះ ដោយលោកបានសរសេររៀបរាប់ថា៖ “តើអត់មានច្បាប់ផាកពិន័យជាមួយអ្នកបញ្ច្រាសផ្លូវមែនទេបងៗ បានជាសមត្ថកិច្ចទៅអង្វរគាត់ទៅវិញ។ ស្តាយណាស់មិនប៉ះជាមួយអាK01កុំអីទាញម៉ូតូអោយត្រឡប់ទៅក្រោយវិញអោយបានហ្មង K01នៅតែប្រឆាំងដាច់ខាត ចំពោះអ្នកបើកបរបញ្ច្រាសផ្លូវ”។ សូមទស្សនាវីដេអូនៅខាងក្រោម តើប្រិយមិត្តយល់យ៉ាងណាដែរ?