ផន ស្រីខួច តារាចម្រៀងស្រីផ្ទាល់ខួចប្រចាំផលិតកម្មរស្មីហង្សមាស ដែលប្រិយមិត្តភាគច្រើនស្គាល់ច្បាស់ថាមានសម្លេងពីរោះ និងសមត្ថភាពខ្ពស់។ ថ្មីៗនេះគេសង្កេតឃើញថាសម្រស់របស់តារាស្រីរូបនេះគឺហាក់ប្រែប្រួលទៅជាស្អាតប្លែកខ្លាំងបើប្រៀបធៀបនឹងការចូលសិល្បៈដំបូង ជាពិសេសគឺរូបរាងនាងហាក់ប្រែជាស្គម និងមានរាងស្លីមស្អាត ក្រៅពីនេះវិញការតុបតែងខ្លួនគឺបែបស៊ីវីល័យឡូយឆាយ។

មុននេះបន្តិច ផន ស្រីខួច បានបញ្ចេញស្នាដៃចំរៀងថ្មីមួយបទចំណងជើងថា «ជួយដោះលែងអូនទៅ» ដែលជាបទបែបមនោសញ្ចេតនាលន្លង់លន្លោច ពោរពេញទៅដោយអារម្មណ៍ឈឺចាប់។ បទថ្មីមួយបទនេះហាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំងដោយចង្វាក់ភ្លេងថ្មី ជាមួយការថតអមដោយប្លង់ស្អាតៗដែលបានផ្តិតយកនូវទិដ្ឋភាពនៅឯឧទ្យានជាតិគីរីរម្យ។ តោះទស្សនាទាំងអស់គ្នា!