តិចនិកក្នុងការដាំដុះ និងប្រមូលផលដំណាំចេក របស់ចំការក្នុងតំបន់ Costa Rica ដែលបាននាំចេញទៅលើទីផ្សារលើពិភពលោក
Life Style May 6, 2019 Chan Sreyny

ចំការដ៏ធំ DOLE ក្នុងតំបន់ Costa Rica ដែលផ្គត់ផ្គង់ផ្លែចេក ទៅកាន់ទីផ្សារក្នុងពិភពលោក បានបង្ហាញពីរបៀបក្នុងការដាំ និងថែទាំដំណាំចេកដោយប្រើប្រាស់បច្ចេកទេសខ្ពស់ ទាំងការដាំ ការកាត់ផ្លែ និងការប្រមូលផល ដោយផ្លែចេកដែលត្រូវបញ្ជូនទៅកាន់ទីផ្សារត្រូវតែមានគុណភាពល្អ ស្រស់ និងមានរសជាតិឆ្ងាញ់។

ជាមួយការប្រមូលផលគេត្រូវជ្រើសរើសយកផ្លែចេកណាដែរមាន អាយុ ១២ ទៅ ១៣សប្ដាហ៍ បន្ទាប់ពីពេលចេញផ្លែ ដោយបញ្ជូនទៅកាន់កន្លែងសម្អាត ដើម្បីធ្វើការបែងចែកគុណភាព ទៅតាមប្រភេទរបស់វា ហើយកាត់ចេញពីស្ទង ជាស្និតតូចៗ ទើបធ្វើការវេចខ្ចប់ដាក់កេស។ រាល់ដំណើរការនីមួយៗ កម្មករត្រូវប្រើជំនាញ និងការយកចិត្តទុកដាក់ខ្ពស់ ដោយដៃផ្ទាល់ ដើម្បីផ្ដល់នូវផ្លែចេកដែលមានរសជាតិឆ្ងាញ់ សម្រាប់សុខភាព។ សូមទស្សនាវីដេអូនៅខាងក្រោម៖