Rith Omega អ្នកដឹកនាំសម្តែងប្រចាំផលិតកម្មថោន ដែលបងប្អូនភាគច្រើនស្គាល់ច្បាស់តែឈ្មោះពុំសូវបានឃើញចេញមុខ តែក៏ជាបុគ្គលមានសមត្ថភាពពុំគួរមើលរំលង។ ថ្មីៗនេះលោកបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលដែលបានចាប់ដៃរួមគ្នាជាមួយលោក សុគន្ធ ថេរ៉ាយុ តារាចម្រៀងក្នុងផលិតកម្មតែមួយបើកក្លឹបកម្សាន្ត QK។

ក្រោយពីបោះទុនជំនួញអស់លុយរាប់ម៉ឺនដុល្លារលោក Rith Omega ក៏មិនភ្លេចខ្លួនឡើយនៅការធ្វើអំពើល្អ។ កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ព្រឹកមិញនេះលោកបានក្រោកទាំងព្រលឹម ព្រមទាំងបានម៉ៅយកនំប៉័ងទាំងអស់របស់លោកពូមួយរូបដែលជិះកង់ពពាយនាយលក់នំប៉័ង។ លោកបានសរសេររៀបរាប់នៅក្នុងបណ្តាញសង្គមថា «សួរគាត់ថានំបុ័ងទាំងអស់មួយកញ្ជ្រែងនឹងប៉ុន្មាន គាត់ថា៨មុឺន បងប្រុសខ្ញុំជូន១០មុឺន ម៉ៅយកទាំងអស់ហើយអោយគាត់ជិះយកនំបុ័ងទាំងអស់ចែកជូនអ្នកបោសសំរាម និងតាសុីក្លូតាមផ្លូវទាំងអស់ ទុកជាកាដូពេលព្រឹក»៕