កាលពីថ្មីៗនេះក្រុមតន្ត្រីចំរៀង Original Song ក្លាបយ៉ាហ៊ែន (Klapyahandz) ដែលជាក្រុមបង្កើតអស់រយៈពេលជាច្រើនឆ្នាំ ភាគច្រើនត្រូវបានគេទទួលស្គាល់តាមរយៈអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងយូធូប បានចេញទៅសម្តែងនៅឯប្រទេសជប៉ុន ដែលបង្កការភ្ញាក់ផ្អើលជាខ្លាំង។ ការចេញទៅសម្តែងលើកនេះគឺ ក្រុមក្លាបយ៉ាហ៊ែន ប្រមូលអស់តារាល្បូីៗប្រចាំក្រុមហ៊ុនមានដូចជា ស្រីល័ក្ខណ៍, វុទ្ធា, វិទូ, Reezy, យុទ្ធ និងតារាល្បីៗជាច្រើនទៀត។

គេសង្កេតឃើញថាការចេញទៅច្រៀងនៅឯប្រទេសជប៉ុនក្នុងក​ម្មវិធីពិព័រណ៍ Cambodia Festival ដើម្បីបង្កើនចំណងមិត្តភាពជប៉ុន-ខ្មែរ លើកនេះ ក្រុមក្លាបយ៉ាហ៊ែន ហាក់ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជន ជាពិសេសបងប្អូនខ្មែរដែលរស់នៅឯប្រទេសជប៉ុនផ្ទាល់តែម្តង។ មហាជនជាច្រើននាក់បានស្រែកហ៊ោកញ្ជៀវ និងចូលរួមក្នុងកម្មវិធីនេះ ចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោម៖