ការស្លៀកពាក់ និងតុបតែងខ្លួនឲ្យមើលទៅស្រស់ស្អាត និងទាក់ទាញ មិនមែនគ្រាន់តែចេះលេងស្ទាយតែមួយមុខប៉ុណ្ណោះទេ តែត្រូវចេះជ្រើសរើសសម្លៀកបំពាក់ទៅតាមរដូវកាល និងអាកាសធាតុ ដោយក្រៅពីភាពស្រស់ស្អាត ហើយផ្ដល់ផាសុកភាពដល់យើងផងដែរ។ ដូច្នេះថ្ងៃនេះយើងនឹងបង្ហាញពីរបៀបក្នុងការស្លៀកពាក់សម្រាប់បុរសៗ នៅក្នុងរដូវក្ដៅ ដែលអាចសាកល្បងបានតាមស្ទីលខាងក្រោម៖

ទី១. អាវសាច់ក្រណាត់ ជាមួយខោជើងវែង៖​ នៅក្នុងអាកាសធាតុក្ដៅ អ្វីដែលជាជំរើសល្អបំផុតនោះ គឺអាវសាច់ក្រណាត់បែបការ៉ូតូចៗ ជាមួយនឹង ខោសាច់្រណាត់ និងស្បែកជើង ប៊ូត ព្រោះវាងាយស្រួលឲ្យខ្យល់ចេញចូល អ្នកអាចលេងស្ទាយដោយមូរដៃឡើងលើ ឬ ក៏បន្ថែមនាឡិការឹតតែស្អាត។


ទី២.​អាវសាច់ខោវប៊យ ជាមួយខោឃើងវែង៖ ចំពោះស្ទាយប្រភេទនេះអ្នកត្រូវជ្រើសរើសយកអាវខោវប៊យដែលមានសាច់រាងស្ដើង ជាមួយនឹងខោសាច់ក្រណាត់ពណ៌សាច់ដោយមូរជើងបន្តិច ហើយបន្ថែមស្បែកជើងប៉ាត់តាកវែងពណ៌ស កាន់តែទាន់សម័យ។

ទី៣.​អាវយឺតកបើក និងខោជើងខ្លី៖ ប្រសិនបើអ្នកចូលចិត្តពាក់អាវយឺត អ្នកអាចលេងស្ទាយជាមួយអាវយឺតកបើកពណ៌ស ជាមួយខោជើងខ្លីពណ៌ស្លែ​ ព្រោះវាមិនសូវស្រូបកម្ដៅ បើចង់ឲ្យកាន់តែកាលីប គួរតែលេងស្ទាយជាមួយស្បែកជើងប៉ាត់តាពណ៌ស​ រឹតតែស៊ីគ្នា។

ទី៤.អាវយឺតកបើក និងខោជើងវែង៖​ កាលេងស្ទីលបែបនេះក៏ស្រស់ស្អាតម៉្យាងដែរ​ ដោយគ្រាន់តែជ្រើសរើសយកអាវយឺតកបើក ហើយរាងរឹបចង្កេះបន្តិច ជាមួយនឹងខោសាច់ក្រណាត់ជើងវែង មិនជាស័ក្កសមជាមួយនឹងស្បែកជើងប៊ូត កវែង ដោយមូរជើងខោបន្តិច។