ព្រាប សុវត្ថិ កំពូលតារាចម្រៀងប្រុសប្រចាំព្រះរាជាណាចក្រកម្ពុជាដែលឈានជើងចូលវិថីសិល្បៈអស់រយៈពេល២០ឆ្នាំជាង និងស្ថិតនៅតំណែងជួរមុខជាង២ទស្សវត្សដោយមិនរង្គោះរង្គើ។ ថ្មីៗនេះកំពូលតារាចម្រៀងប្រុសរូបនេះបាននាំកូនប្រុសទាំង៣ចេញទៅសម្តែងនៅឯសហរដ្ឋអាមេរិក ដែលកំពុងតែទទួលបានភាពជោគជ័យ និងគាំទ្រជាខ្លាំងពីសំណាក់ប្រិយមិត្តដែលរស់នៅទីនោះ។

មុននេះបន្តិចស្រាប់តែផលិតកម្មរស្មីហង្សមាស បានបញ្ចេញស្នាដៃចម្រៀងថ្មីរបស់លោកដើម្បីពញាក់អារម្មណ៍ប្រិយមិត្តអ្នកគាំទ្រ ចំណងជើងថា “ឈប់នឹកខ្ញុំទៅ” ដែលជាបទមនោសញ្ចេតនាបែបស្រុកស្រែ។ បើទោះបីជាពេលនេះម្ចាស់ខ្លួនកំពុងនៅក្រៅប្រទេស តែការគាំទ្រចំពោះចម្រៀងថ្មីមួយបទនេះហាក់មិនថមថយចុះនោះឡើយ ជាពិសេសគឺការដឹកនាំសម្តែងពីលោក សេង សុវណ្ណារ៉ា ដែលបានផ្តិតយកទិដ្ឋភាពដ៏ស្រស់ស្អាតពីទេសភាពស្រុកស្រែខែភ្លៀងធ្លាក់ មើលហើយធ្វើឲ្យយើងស្រណោះនឹកឃើញតែម្តង។ ចំរៀងដ៏ពីរោះ និងមានអត្ថន័យមួយនេះជាស្នាដៃនិពន្ធរបស់កវីនិពន្ធលោក ជុំ សំអង និងបទភ្លេងថ្មីពីលោក ចក់។ តោះស្តាប់នឹងទស្សនាទាំងអស់គ្នា៖