ឯកឧត្ដម កឹម ជាតិ អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំង ឱសថក្លែងក្លាយនៃក្រសួងមហាផ្ទៃ បានប្រកាសនៅលើបណ្តាញសង្គមរបស់ខ្លួនប្រកាសតាមរកនូវជនសង្ស័យមានឈ្មោះ សីហា ជាអ្នកបើកបររថយន្តផ្ទាល់ខ្លួន បានបែកគំនិតលួចបើករថយន្តរបស់ឯកឧត្តមយកទៅបាត់ តាំងពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩។

ដោយ ឯកឧត្ដម កឹម ជាតិ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖”ឯកឧត្តម លោកជំទាវ បងប្អូនប្រុសស្រី សមត្ថកិច្ចគ្រប់ជំនាញ មេត្តាជួយស៊ែរបន្តផង រូបនេះជាអ្នកបើកបរឡានរបស់ខ្ញុំ ឈ្មោះ សីហា បានលួចបើករថយន្តម៉ាក ស្តារិក ១២កៅអី មានផ្លាកលេខ ភ្នំពេញ 2BA 7181 រត់គេចខ្លួនតាំងពីម៉ោង ៦ល្ងាច ថ្ងៃទី៦ ខែឧសភា ២០១៩។ រហូតដល់ពេលនេះ ខ្ញុំដើររកមិនឃើញទេ បើបងប្អូនបានដំណឹង សូមមេត្តាផ្តល់ដំណឹង តាមលេខទូរសព្ទ័ 012337166 ខ្ញុំនឹងជូនសាគុណ ដោយក្តីគោរពអរគុណទុកជាមុន”៕