ប្រហែល​មុននេះ​បន្តិចផ្ទុះការចែករំលែកពេញបណ្តាញសង្គមដោយក្រុមបងៗសមត្ថកិច្ចខាងខណ្ឌបឹងកេងកង បាននាំគ្នីគ្នាមកសម្អាតបរិវេណខាងមុខពេទ្យរុស្សីបង្ហាញពីគំរូដ៏ល្អមួយដែលចេះជួយសង្គម។ យោងតាមប្រភពគណនីរបស់លោក សាន ដារ៉ាវីត ដែលជាប្រធានក្រុមយុវជនសំរាមបានបង្ហោះឲ្យដឹងថា «បាទថ្ងៃនេះឃើញបងៗ ខាងខណ្ឌបឹងកេងកងចុះមកសំអាតផ្ទាល់នៅខាងមុខពេទ្យរុស្សុី! រីករាយខ្លាំងណាស់ដែលឃើញសកម្មភាពបែបនេះ»។

ក្រោយមកគេឃើញការខំមិន និងចែករំលែកពេញបណ្តាញសង្គម ដោយកោតសរសើរនូវបងៗដែលធ្វើការនៅខណ្ឌបឹងកេងកង ដែលបានខ្វល់ខ្វាយ ដោយយកចិត្តទុកដាក់ចំពោះបញ្ហាអនាម័យ និងសណ្តាប់ធ្នាប់។ ព្រោះជាច្រើនលើកច្រើនសារមកហើយដែលករណីបញ្ហាសំរាមនៅមុខមន្ទីរពេទ្យរុស្សីត្រូវបានគេលើកយកមកនិយាយ ដោយវាមានក្លិនមិនល្អ ជាពិសេសគឺនៅមុខមន្ទីរពេទ្យផ្ទាល់តែម្តង ដោយសម្បូរទៅដោយអ្នកលក់ដោយប្រើប្រាស់ចំណីផ្លូវដែលបង្កឲ្យមានការកកស្ទះ។ យ៉ាងណាមិញសង្ឃឹមថាខាងខណ្ឌបឹងកេងកង ក៏ដូចជាខណ្ឌដទៃនៅក្នុងរាជធានីភ្នំពេញ នឹងបង្កើនការយកចិត្តទុកដាក់បន្ថែមលើបញ្ហាទាំងនេះផងចុះ៕