ប្រិយមិត្តដែលតាមដានវិស័យសិល្បៈកូរ៉េខាងត្បូង ច្បាស់ជាជ្រាបរួចមកហើយថាតារាសម្តែងលោក Lee minho បានបញ្ចប់កាតព្វកិច្ចយោធា ពោលគឺលោកបានចូលបម្រើទ័ពអស់រយៈពេល២ឆ្នាំហើយ។ ក្រោយពេលដែលត្រឡប់មកវិញ អ្វីដែលគួរឲ្យកត់សម្គាល់នោះយោងតាមការចុះផ្សាយនៅថ្ងៃទី០៧ ខែឧសភានេះ តារាសម្តែង Lee minho បានណាត់ជួបជាមួយនឹងលោក Kim Eun Sook ដែលជាអ្នកសរសេររឿង ‘The Heirs’ សម្រាប់ត្រៀមខ្លួននៅក្នុងការសម្តែងរឿងភាគថ្មីដែលមានចំណងជើង ‘The King: The Everlasting Monarch’។

ក្រោយពីមានដំណឹងថា តារាសម្តែងរូបនេះនឹងត្រៀមខ្លួនថតនូវរឿងភាគថ្មីអ្នកគាំទ្រជាច្រើនបានសម្តែងនូវក្តីរំភើប និងអន្ទះសារចង់ឃើញវត្តមានរបស់ Lee Minho នៅលើកញ្ចក់ទូរទស្សន៍ជាថ្មី។ គួរបញ្ជាក់ថារឿង ‘The King: The Everlasting Monarch’ ប្រុងនឹងបញ្ចាំងនៅដើមឆ្នាំ២០២០៕