អ្នកណាខ្លះជាប្រិយមិត្តគាំទ្របទ “សង្សារមួយខែពីរខែ” របស់កំពូលតារាចម្រៀងស្រី ពេជ្រ សោភា? កំពុងរង់ចាំទស្សនា MV ពេញរបស់បទនេះមែនទេ? ទោះបីជាចំរៀងមួយបទនេះគឺជាបទឆ្លើយឆ្លងតបពីកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ក៏ពិតមែន តែការគាំទ្រ និងចូលចិត្តហាក់មិនចាញ់គ្នានោះឡើយ ជាពិសេសគឺប្រិយមិត្តជាច្រើនហាក់ទន្ទឹងរង់ចាំមើល MV ពេញរបស់បទនេះ។

ពេលនេះខាងក្រុមការងាររបស់ក្រុមហ៊ុនរស្មីហង្សមាសបានកំពុងតែញាប់ដៃញាប់ជើងសម្រិតសម្រាំង MV មួយបទនេះចេញមកហើយ ដោយថ្មីៗនេះគេឃើញមានការបង្ហោះរូបភាពក្រៅឆាកនៃសកម្មភាពថតសម្រាប់ចម្រៀងដែលកំពុងទទួលបានការគាំទ្រនេះ ជាពិសេសគឺតួអង្គសម្តែងនៅក្នុងបទនេះផ្ទាល់ដែលសុទ្ធសឹងតែជាតារារះថ្មីមានប្រជាប្រិយភាព មុខមាត់ស្អាតសង្ហា និងស្រស់សោភា។ យ៉ាងណាមិញយើងពុំទាន់បានដឹងសាច់រឿងនៅឡើយទេថា តើ MV បទ “សង្សារមួយខែពីរខែ” របស់អុ្នកនាង ពេជ្រ សោភា នឹងមានរូបរាង ឬក៏សាច់រឿងបែបណានោះដូចនេះ សូមរង់ចាំតាមដានទាំងអស់គ្នា!