កាលពីព្រឹកមិញនេះឯកឧត្ដម កឹម ជាតិ អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំង ឱសថក្លែងក្លាយនៃក្រសួងមហាផ្ទៃ បានប្រកាសនៅលើបណ្តាញសង្គមរបស់ខ្លួនប្រកាសតាមរកនូវជនសង្ស័យមានឈ្មោះ សីហា ជាអ្នកបើកបររថយន្តផ្ទាល់ខ្លួន បានបែកគំនិតលួចបើករថយន្តរបស់ឯកឧត្តមយកទៅបាត់ តាំងពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩។ ស្រាប់តែមុននេះបន្តិចឯកឧត្តមបានបង្ហោះម្តងទៀតថា៖

“សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ គោរពជូនចំពោះ ឯកឧត្តម លោកជំទាវ បងប្អូនប្រុសស្រី សមត្ថកិច្ចជំនាញទាំងអស់ ដែលបានស៊ែរពត៌មានរបស់ខ្ញុំ ហើយនារសៀលម៉ោង ៥ ម៉ ៣៥នាទី ថ្ងៃទី ៧ ឧសភា ២០១៩ខ្ញុំបានរកឃើញ និងយករថយន្តបានមកវិញហើយ ខ្ញុំក៏បានដកពាក្យបណ្តឹង ហើយសុំឲ្យមានការអប់រំដល់រូបបុគ្គលនេះ ហើយផ្តល់ថវិកាឲ្យវិលទៅស្រុកកំណើត ដើម្បីរកទទួលទានស្របច្បាប់ និងថែទាំគ្រួសារ។”