ដូចដែលបងប្អូនបានដឹងស្រាប់ហើយថាក្រុមយុវជនសំរាម ជាក្រុមស្ម័គ្រចិត្តលះបង់ទាំងកាយចិត្ត ពេលវេលា និងអ្វីៗគ្រប់យ៉ាងដើម្បីខិតខំធ្វើការសំអាតសំរាមនៅម្តុំប្រឡាយទឹកបឹងត្របែក ក្នុងគោលបំណងតែមួយគត់នោះគឺចង់ឲ្យប្រទេសកម្ពុជាយើងមានបរិស្ថានស្អាត។ មុននេះបន្តិចមានរឿងរំភើបចិត្តមួយដែលបានបង្ហើបចេញពីលោក សាន ដារ៉ាវីត ប្រធានក្រុមយុវជនសំរាម ដោយលោកបានសរសេររៀបរាប់ឲ្យដឹងថា

«ថ្ងៃនេះខាងកាសែតជប៉ុនមកសំភាសន៍ដល់កន្លែង អំពីការផ្លាស់ប្តូរផ្នត់គំនិតប្រជាជនកម្ពុជា និង ការផ្លាស់ប្តូរមុខមាត់ថ្មីនៃទីក្រុងភ្នំពេញ!!សង្ឃឹមថា ឆ្នាំ២០២០ ក្រុមយុវជនសំរាមនឹងបានទៅ ទស្សនកិច្ចនៅប្រទេសជប៉ុន»។

នេះពិតជារឿងដែលគួរឲ្យស្ងើចសរសើរ និងត្រេកអរជាខ្លាំង ដោយលោកបានល្បីសុះសាយទៅដល់ខាងកាសែតប្រទេសជប៉ុន តែអ្វីដែលលោកប្រាថ្នាចង់បាននោះគឺសង្ឃឹមថាបងប្អូនរាល់គ្នានិងកែប្រែទម្លាប់រស់នៅប្រចាំថ្ងៃ ដោយទុកសំរាមឲ្យបានត្រឹមត្រូវ និងចូលរួមថែរក្សា និងសម្អាតបរិស្ថានទាំងអស់គ្នា ដើម្បីខ្លួនឯង និងអ្នកនៅជុំវិញ ព្រមទាំងប្រទេសជាតិផងដែរ៕