ការទទួលទានបន្លែ ផ្លែឈើសុទ្ធតែផ្ដល់នូវសារធាតុសំខាន់ៗជាច្រើន ដែលធ្វើឲ្យសុខភាព និងរាងកាយមានសុខភាពល្អ មាំមួន ជាពិសេសក៏ជួយក្នុងការថែរក្សាសម្រស់ឲ្យកាន់តែស្រស់ស្អាតផងដែរ។​ លើសពីនេះការទទួលទានផ្លែចេក ក៏ផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពផងដែរ​ ដោយគ្រាន់តែទទួលទានផ្លែចេក ២ផ្លែក្នុងមួយថ្ងៃឲ្យបានទៀងទាត់អ្នកនឹងមានការភ្ញាក់ផ្អើលចំពោះអត្ថប្រយោជន៍របស់វា៖​

ទី១. ស្រក់ទម្ងន់៖ ការញ៉ាំផ្លែចេក ២ផ្លែក្នុងមួយថ្ងៃ ជួយឲ្យអ្នកមានថាមពលគ្រប់គ្រាន់សម្រាប់ហាត់ប្រាណ រហូតដល់រយៈពេល​ ៩០នាទី ដោយសារតែប៉ូតាស្យូមដែលមាននៅក្នុងផ្លែចេកជួយការពារសាច់ដុំ របស់អ្នកពីការឈឺចាប់ ហើយកាបូអ៉ីដ្រាតផ្តល់ឱ្យអ្នកនូវថាមពលគ្រប់គ្រាន់ដើម្បីទ្រាំនឹងការហាត់ប្រាណ។

ទី២. សម្ពាធឈាមត្រលប់មកជាធម្មតាវិញ៖ ប្រសិនបើសម្ពាធឈាមរបស់អ្នកឡើងចុះមិនទៀងទាត់ អ្នកគួរតែសាកល្បងញ៉ាំចេក ២ផ្លែក្នុងមួយថ្ងៃ ព្រោះផ្លែចេកសំបូរដោយប៉ូតាស្យូម ដែលល្អសម្រាប់បេះដូង និងជួយកាត់បន្ថយការឡើងសម្ពាធឈាម។

ទី៣. កាត់បន្ថយស្រ្តេស៖ ជាទូទៅផ្លែចេកនីមួយៗមានម៉ាញ៉េស្យូមប្រហែល 27 មីលីក្រាម ដោយម៉ាញ៉េស្យូមជួយឱ្យបេះដូង សាច់ដុំ និងមុខងារប្រព័ន្ធភាពស៊ាំដំណើរការបានត្រឹមត្រូវ ដែលជាហេតុធ្វើឲ្យស្ត្រេសក្នុងខ្លួនរបស់អ្នកកាត់បន្ថយ​ ។

ទី៤. កាត់បន្ថយភាពស្លេកស្លាំង៖ ភាពស្លេកស្លាំងអាចបណ្ដាលមកពី ការនឿយហត់ និងពាក់ព័ន្ធជាមួយផ្លូវដង្ហើម ដែលជាហេតុធ្វើឲ្យកោសិកគ្រាប់ឈាមចុះខ្សោយ ដូចនេះអ្នកគួរតែញ៉ាំផ្លែចេក ព្រោះវាផ្ទុកជាតិដែកច្រើន ដែលជំរុញឱ្យផលិតកោសិកាឈាមក្រហម ហើយជួយបង្កើនលំហូរឈាមនៅក្នុងខ្លួនអ្នក។

ទី៥. ជួយដល់ប្រព័ន្ធរំលាយអាហារ​៖ ផ្លែចេកមានតួនាទីយ៉ាងសំខាន់ក្នុងការរំលាយអាហារ ព្រោះវាងាយស្រួលក្នុងការរំលាយ ជំនួយដល់ក្រពះ ពោះវៀន ជាពិសេសជាតិម្សៅដែលនៅក្នុងផ្លែចេក មិនត្រូវបានរំលាយនោះទេ វា​ជាអាហារបំប៉នដ៏មានប្រសិទ្ធភាព ដែលធ្វើឲ្យប្រព័ន្ធរំលាយអាហារមានសុខភាពល្អ។