ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវករណី បុរសម្នាក់ជាជនជាតិអាល្លឺម៉ង់ ត្រូវបានគេបោកប្រាស់លុយ៨ពាន់ដុល្លារ ដោយជនជាតិអាល្លឺម៉ង់រូបនោះមានឈ្មោះ Tobi Crank អាយុ២៩ឆ្នាំ។ យោងតាមការបង្ហោះបានឲ្យដឹងថា ជនជាតិអាល្លឺម៉ង់រូបនោះ គេងនៅព្រលានយន្តហោះភ្នំពេញ ៣អាទិត្យមកហើយ និងមិនឃើញខាងស្ថានទូតទាក់ទងមកដែរ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Hea bol បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ហេតុអ្វីខ្មែរមួយចំនួនតូចចង់បានរបស់គេ ម្ល៉េះគ្នាខំរាប់អានដោយចិត្តស្មោះតែបែរជាបោកប្រាស់យកលុយរបស់គ្នាអស់រលីងហើយថែមទាំងរកវៃគ្នាទៀត។ ឥលូវខ្ញុំបានយកគាត់មកគេងនៅផ្ទះខ្ញុំបណ្ដោៈអាសន្នសិន មិនអាចជួយអីគាត់បានច្រើនទេ មានតែទឹកចិត្តប៉ុណ្ណឹងឯង គាត់ឈ្មោះ Tobi Crank(អាយុ២៩ឆ្នាំ) គាត់ជា ជនជាតិ អាល្លឺម៉ង់ គាត់ត្រូវបានគេបោកប្រាស់អស់លុយ 8000$ ទិញដីគេដាក់ឈ្មោះគេ នៅខេត្តសៀមរាប(គាត់មានទាំងរូបភាពអ្នកបោកនិងឯកសារ)។ ហើយគាត់អត់មានលុយធ្វើដំណើរទៅស្រុកកំណើតរបស់គាត់វិញទេ គាត់ចង់ត្រលប់ទៅប្រទេសគាត់វិញ។ គាត់គេងនៅ Airport 3 អាទិត្យហើយស្ថានទូតក៍មិនឃើញទាក់ទង់មកដែរនេះជាអ្វីដែរគាត់និយាយប្រាប់ខ្ញុំ។ សូមជួយShareម្នាក់មួយទៅណាបងប្អូនខ្មែរគាត់អត់មានលុយទិញបាយហូបទេ”៕