កាលពីព្រឹកមិញនេះតារាប្រុសស្រីល្បីឈ្មោះជាច្រើននាក់មកប្រមូលផ្តុំជួបជុំគ្នាដើម្បីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ គួររំលឹកបញ្ជាក់ឲ្យដឹងថាកម្មវិធីគំរប់ខួបកាកបាទក្រហមនេះគឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានការផ្តល់កិត្តិយសចូលរួមពីសំណាក់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ព្រមជាមួយសម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងអមដោយមន្ត្រីគ្រប់លំដាប់ថ្នាក់។

ក្នុងនោះវត្តមានតារាប្រុសស្រីនៅក្នុងរង្វង់សិល្បៈកម្ពុជាក៏មិនអាចខ្វះខាតបានឡើយ ដោយគេសង្កេតឃើញមានវត្តមានអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ លោក ហេង ឡុង, អ៊ឹង សុខលី និងកញ្ញា ឱក សុគន្ធកញ្ញា, អ្នកនាង ពេជ្រ សោភា, ឆន សុវណ្ណរាជ, ខេម, ករុណា ពេជ្រ, ឱកញ៉ា ឡេង ណាវ៉ាត់ត្រា និងតារាប្រុសស្រីល្បីឈ្មោះជាច្រើននាក់ទៀត៕